សេចក្ដីប្រកាស

-បណ្តាញស្ថានីយវិទ្យុកងមាស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ បានពង្រីកបណ្ដាញរបស់ខ្លួនទៅតាមបណ្តាលខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាននៅរាជធានីភ្នំពេញFM88.75MHz ខេត្តកំពង់ឆ្នាំងFM97.30MHz ខេត្តកំពង់ធំFM97.70MHz ខេត្តពោធិ៍សាត់FM88.70MHz និងខេត្តព្រៃវែងFM88.70MHz​​ ។ -ដោយសារពួកយើងមានបទពិសោធន៍ផ្នែកប្រព័ន្ធផ្សព្វផ្សាយអស់រយះពេលជិត20ឆ្នាំ ក្នុងការងារវិទ្យុ​ ដែលបានធ្វើអោយក្រុមហ៊ុន អាជីវកម្ម​ សេវាកម្ម មួយចំនួនធំបានទទួលជោគជ័យពីការផ្សព្វផ្សាយនៅវិទ្យុកងមាស។ លោក-លោកស្រី ដែលមានបំណងចង់ផ្សព្វផ្សាយអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ: 012 446957, 097 96 96 696, 069 222296 E-mail: kangmeas.radio@yahoo.com Website: www.kangmeasfm.com សូមអរគុណ!!!

តើគេងតិចពេកធ្វើឲ្យមនុស្សឡើងទំងន់មែនទេ?

2016-06-21 01:12:19 PM



Share


ការ​សិក្សា​មិន​បាន​រក​ឃើញ​ថា គេង​តិចធ្វើ​ឲ្យ​មនុស្ស​ទ្បើង​ទំងន់​នោះ​ទេ ហើយ​ក៏​គេ​មិន​ដឹង​ច្បាស់​ពី​ទំនាក់ទំនង រវាង​ការ​ដេក និង​ទំ​ងន់​របស់​មនុស្ស​យើង​ដែរ។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​នេះ​បាន​គាំ​ទ្រ គំនិត​ដែល​ថា នៅ​ពេល​ដែល​មនុស្ស​គេង​តិច អាច​ធ្វើ​ឲ្យ​គេ​ទ្បើង​ទំងន់​។

ការ​សិក្សា​ថ្មី​មួយ​នៅ​ ស៊ុយ​អែត បាន​រក​ឃើញ​ថា បើ​យើង​គេង​តិច នោះ​ខ្លួន​របស់​យើង​រំលាយ​អា​ហារ​ បាន​តិច​ជាង​អ្នក​ដែល​គេងបាន​​គ្រប់​គ្រាន់ ប្រហែល ២០%។ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​ទៀត​ របស់ Marie-Pierre St-Onge នៃ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​  New York Obesity Research Center បាន​ឲ្យ​ដឹងថា (ចំពោះ​មនុស្ស​មួយ​ក្រុម​ដែល​គេ​យក​មក​សិក្សា) ទោះ​ជា​មនុស្ស​ដេក​គ្រប់​គ្រាន់​ ឬ​មិនគ្រប់​គ្រាន់​ក៏​ដោយ វា​មិន​ប៉ះ​ពាល់​ដល់ ការ​រំលាយ​អាហារ​នោះ​ទេ។ ប៉ុន្តែ​ការ​សិក្សា​មួយ​នេះ​បាន​រក​ឃើញ​ថា អ្នក​ដែល​គេង​តិច​ ញុំា​អាហារ​ច្រើន​ជាង​អ្នក​ដែល​គេ​ង​បាន​គ្រប់​គ្រាន់ គឺ​ច្រើន​ជាង​ប្រហែល ៣០០ កាទ្បូរី។

អ្នក​ស្រាវ​ជ្រាវ​បាន​ពន្យល់​ថា ការ​បិទ​ភ្នែក​របស់​យើង​គឺ​មាន​សារ​សំខាន់​ណាស់ សំរាប់ អ័រ​ម៉ូន​របស់​យើង ដែល​វា​ជួយ​ត្រួត​ពិនិត្យ​អាហារ​ដែល​យើង​បាន​ញុំា។ ការ​ពន្យល់​មួយ​បែប​ទៀត​ គឺ​នៅ​ពេល​សំរាក​បាន​តិច យើង​មាន​ការ​នឿយ​ហត់ នៅ​ពេល​នឿយ​ហត់​​យើង​មិន​មាន​ការ​សំរេច​ចិត្ត​ ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ក្នុង​ការ​​ជ្រើស​រើស​អាហារ​មក​ញុំា ព្រោះ​ថាដល់​ពេល​ឃ្លាន​ហើយ ឃើញ​ស្អី​ក៏​ញុំា​ដែរ។

ក្នុង​ទិដ្ឋ​ភាព​ជាក់​ស្តែង ទោះ​ជា​ដេក​តិច​ធ្វើ​ឲ្យ​យើង​ កើន​ទំ​ងន់ ឬមិន​​កើន​ទំ​ងន់​ក៏​ដោយ ក៏​មនុស្ស​ភាគ​ច្រើន​ យល់​ស្រប​គ្នា​ថា​ការ​ដេក​ឲ្យ​បាន​គ្រប់​គ្រាន់​គឺ​ ល្អ​សំរាប់​សុខ​ភាព​របស់​យើង។