សេចក្ដីប្រកាស

-បណ្តាញស្ថានីយវិទ្យុកងមាស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ បានពង្រីកបណ្ដាញរបស់ខ្លួនទៅតាមបណ្តាលខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាននៅរាជធានីភ្នំពេញFM88.75MHz ខេត្តកំពង់ឆ្នាំងFM97.30MHz ខេត្តកំពង់ធំFM97.70MHz ខេត្តពោធិ៍សាត់FM88.70MHz និងខេត្តព្រៃវែងFM88.70MHz​​ ។ -ដោយសារពួកយើងមានបទពិសោធន៍ផ្នែកប្រព័ន្ធផ្សព្វផ្សាយអស់រយះពេលជិត20ឆ្នាំ ក្នុងការងារវិទ្យុ​ ដែលបានធ្វើអោយក្រុមហ៊ុន អាជីវកម្ម​ សេវាកម្ម មួយចំនួនធំបានទទួលជោគជ័យពីការផ្សព្វផ្សាយនៅវិទ្យុកងមាស។ លោក-លោកស្រី ដែលមានបំណងចង់ផ្សព្វផ្សាយអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ: 012 446957, 097 96 96 696, 069 222296 E-mail: kangmeas.radio@yahoo.com Website: www.kangmeasfm.com សូមអរគុណ!!!

ហេតុអ្វីស្រ្ដីនៅបន្តជក់បារីពេលមានផ្ទៃពោះ?

2016-06-20 02:39:19 PM



Share


 

         ទោះ​បី​ជា​ស្រី្ដភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​បាន​ដឹង​ និង​យល់​ពីគ្រោះ​ថ្នាក់​នៃ​ការ​ជក់​បារី​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ ប៉ុន្ដែ​អ្នក​ដែល​ចេះ​ជក់​បារី នៅ​តែ​បន្ត​សកម្មភាព​ជក់​បារី​របស់​ខ្លួន​ដដែល​ក្នុង​ពេល​ដ៏​សំខាន់​នេះ​។ ការ​ធ្វើ​បែប​នេះ គឺ​ដោយ​សារ​តែ​ស្រ្ដី​ទាំង​នោះ​ ជឿ​ជាក់​ថា​ ការ​ជក់​បារី អាច​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​មាឌ​តូច​ងាយ​ស្រួល​កើត​។

លោកសាស្រ្ដា​ចារ្យ​ Nick Macklon មក​ពី​សាកលវិទ្យាល័យ Southampton នៃ​ចក្រភព​អង់​គ្លេស​បាន​ថ្លែង​ថា ការ​ជក់​បារី​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ពិត​ជា​អាច​ធ្វើ​ឲ្យ​ទារក​មាន​រូប​រាង​តូច​ល្អិត ប៉ុន្ដែ​គ្រោះ​ថ្នាក់​ក៏​មាន​ច្រើន​ណាស់​ដែរ​។ ការ​យក​ចិត្ត​ទុក​ដាក់​បញ្ឈប់​ការ​គិត​បែប​នេះ គឺ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​ការ​ជឿ​បែប​នេះ​ ធ្វើ​ឲ្យទារក​ជួប​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​ពួក​គេ​ធំ​ដឹង​ក្ដី​។

លោក​សាស្រ្ដាចារ្យ​រូប​នេះ​បានបន្ដទៀត​ថា ការ​ជក់​បារីក្នុង​ពេល​មាន​ផ្ទៃ​ពោះ មិនត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់មាតា​ និង​ទារក​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ពេល​ដែល​ទារក​នោះ​ធំ​ដឹង​ក្ដី​ទៀត​ផង​។ ឆ្លង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​លើ​ស្រ្ដី​ចំនួន​ ៥ម៉ឺននាក់ អាច​ឲ្យ​គេ​រក​ឃើញថា អ្នក​ដែល​បន្ត​ជក់​បារី​ពេល​មាន​ផ្ទៃ​ពោះ គឺ​នឹង​ធ្វើ​ឲ្យ​ទារក​មាន​ទម្ងន់​ស្រាល​ (តូច​)។ ស្រ្ដី​ដែល​ជក់​បារីកាន់​តែ​ច្រើន ទម្ងន់​របស់​ទារក​ក្នុង​ផ្ទៃ​ក៏​កាន់​តែស្រាល​ (ស្រ្ដី​ដែល​ជក់បារី​លើស​ពី​១០ដើមក្នុង​មួយ​ថ្ងៃ នឹង​ធ្វើ​ឲ្យ​ទារក​មាន​ទម្ងន់​តែ​ ៣ខាំ ប៉ុណ្ណោះ​) ទាប​ជាង​ទម្ងន់​មធ្យម​នៃ​ទារក​ដែល​ម្ដាយ​មិន​ជក់​បារី​ ដែល​មាន​ទម្ងន់​ ៣,៤៥​គីឡូក្រាម​។ ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​ ស្រ្ដី​ខ្លះ​នៅ​តែ​មិន​ព្រម​ឈប់​ជក់​បារី​ដដែល​ ដោយ​សារ​អ្នក​ខ្លះ​ ឈប់​មិន​បាន និង​ដោយ​សារ​អ្នក​ខ្លះ​ដូ​ច​ការ​អះ​អាង​របស់​លោក​សាស្រ្ដាចារ្យ​ខាង​លើ ពោល​គឺ​ការ​ចង់​ឲ្យ​មាន​ការ​ស្រួល​កើត ដោយ​សារ​ទារក​តូច​។

ដូច្នេះ​សរុប​មក​វិញ ស្រ្ដី​ទាំង​ឡាយ​ណា​ដែល​ជក់​បារី​ជា​ប្រចាំ គួរ​តែ​បញ្ឈប់ការ​ជក់​នេះ នៅ​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​នោះ ព្រោះពិត​ជា​មាន​គ្រោះ​ថ្នាក់ខ្លាំង​ណាស់​ចំពោះ​អ្នក និង​ទារក​ក្នុ​ងផ្ទៃ​។