សេចក្ដីប្រកាស

-បណ្តាញស្ថានីយវិទ្យុកងមាស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ បានពង្រីកបណ្ដាញរបស់ខ្លួនទៅតាមបណ្តាលខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាននៅរាជធានីភ្នំពេញFM88.75MHz ខេត្តកំពង់ឆ្នាំងFM97.30MHz ខេត្តកំពង់ធំFM97.70MHz ខេត្តពោធិ៍សាត់FM88.70MHz និងខេត្តព្រៃវែងFM88.70MHz​​ ។ -ដោយសារពួកយើងមានបទពិសោធន៍ផ្នែកប្រព័ន្ធផ្សព្វផ្សាយអស់រយះពេលជិត20ឆ្នាំ ក្នុងការងារវិទ្យុ​ ដែលបានធ្វើអោយក្រុមហ៊ុន អាជីវកម្ម​ សេវាកម្ម មួយចំនួនធំបានទទួលជោគជ័យពីការផ្សព្វផ្សាយនៅវិទ្យុកងមាស។ លោក-លោកស្រី ដែលមានបំណងចង់ផ្សព្វផ្សាយអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ: 012 446957, 097 96 96 696, 069 222296 E-mail: kangmeas.radio@yahoo.com Website: www.kangmeasfm.com សូមអរគុណ!!!

ខ្យល់កខ្វក់ប៉ះពាល់ដល់ការចងចាំ និងភាពតានតឹង

2016-06-17 01:26:13 PM



Share


តើ​អ្នក​ដឹង​ទេ​ថា ផ្សែង​ម៉ូតូ​ឡាន និង​ដី​ហុយ​តាម​ផ្លូវ​ដែល​យើង​ស្រូប​ស្ទើរ​ជា​រៀង​រាល់ថ្ងៃ​នេះ​ មាន​ផល​ប៉ះពាល់​ច្រើន​ជាងអ្វី​ដែល​យើង​គិត​ទៅ​ទៀត​។ យោង​តាម​រយៈ​ការ​ធ្វើ​ពិសោធន៍​រយៈពេល​វែង​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពីរដ្ឋ​អូហៃយ៉ូ សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា កខ្វក់​ខ្យល់​ អាច​នាំ​លោក​អ្នក​ឲ្យ​ឈាន​ទៅ​រក​បញ្ហា​នៃ​ការ​ចង​ចាំ​របស់​ខួរ​ក្បាល ថែម​ទាំង​បញ្ហា​តាន​តឹង​ តប់​ប្រម៉ល់​ផ្លូវ​ចិត្ត​ទៀត​ផង​។

ក្រុមអ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ បាន​រកឃើញ​ថា​ ផល​ប៉ះពាល់​រយៈ​ពេល​វែង​នៃ​ការ​ដក​ដង្ហើម​ស្រូប​យក​ខ្យល់​កខ្វក់​ អាចបណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង បន្ថែម​លើ​ផល​ប៉ះ​ពាល់ផ្សេងទៀត​ ដូចជា​ប៉ះពាល់បេះ​ដូង និង​សួត ដូច​ដែលយើង​ធ្លាប់​ដឹង​រួច​មកហើយ​។

អ្នក​ស្រី Laura Fonken ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​នេះ​ និង​ជា​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ បាន​ឲ្យ​ដឹង​ថា​ ធាតុ​ពុល​ដែល​មាន​នៅ​ក្នុង​ខ្យល់​ មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ច្រើន​អណេក​ចំពោះ​ខួ​រក្បាល ដែល​អាច​ឈាន​ទៅ​ដល់​ការ​ជួប​បញ្ហាសុខភាព​ផ្សេង​ៗ​ទៀត​។​ ព័ត៌មាន​នេះ គឺជា​ព័ត៌មាន​មួយ​ដ៏​សំខាន់​សម្រាប់​​​ដាស់តឿន​ដល់​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​បំពុល​ខ្យល់​នេះ​ខ្លាំង ដូច​ជា​អ្នក​ដែល​ធ្វើ​ការ​រក​ស៊ី​នៅកន្លែង​ដែល​សម្បូរ​រោង​ចក្រ និង​កន្លែង​ដែល​សម្បូរ​ការ​បំពុល​បរិយាកា​ស​ច្រើន​។ មិន​មែន​មាន​តែ​ការ​ស្រាវ​ជ្រាវ​ថ្មី​នេះ​ទេ ដែល​រក​ឃើញ​បែប​នេះ ការ​ស្រាវ​ជ្រាវ​មុន​ៗ​ដែល​ធ្វើ​ឡើងទៅ​លើ​សត្វ​កណ្ដុរ​ ក៏​បាន​បង្ហាញ​លទ្ធផល​ស្រដៀង​គ្នា​នេះ​ដែរ​ ថែម​ទាំង​រក​ឃើញ​ថា កង្វក់​ខ្យល់​ក៏​អាច​បង្ក​ឲ្យ​កើ​ត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម និង​ធាត់​លើសទម្ងន់​ផង​ដែរ​។ ចំណែក​ឯ​ការ​ស្រាវ​ជ្រាវ​ថ្មី​នេះ គឺ​គ្រាន់​តែ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ខួរ​ក្បាល​ប៉ុណ្ណោះ​។​

យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បែប​នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា កង្វក់​ខ្យល់​ពិតជា​មាន​ផល​ប៉ះពាល់​ចំពោះ​សុខ​ភាព​ច្រើនណាស់។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Randy Nelson ដែល​អ្នក​ស្រាវ​ជ្រាវម្នាក់​ដែរ​នោះ ​បាន​និយាយ​ថា ប្រសិន​បើ​យើង​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ពី​កង្វក់ខ្យល់​ឲ្យ​បាន​កាន់​តែ​ច្រើន នោះ​យើង​នឹង​ខ្លាច​លែង​ហ៊ាន​ស្រូ​ប​ខ្យល់​នៅ​ទីសាធារណៈ​ទៀត​ហើយ ព្រោះមាន​ភស្ដុតាង​ច្រើន​ពេក​ ដែល​បញ្ជាក់​ពី​ផល​អវិជ្ជមាន​ចំពោះ​សុខ​ភាព​របស់​យើង​​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កង្វក់​ខ្យល់ ឬ​ខ្យល់​ពុល​ គឺ​ជា​ប្រភេទ​ជាតិ​ពុល​ ដែល​បង្កើត​ឡើង​ដោយ​ គ្រឿង​យន្តដែល​ចរាចរ​តាម​ផ្លូវ រោង​ចក្រ​ និង​ធូលី​ដី​។ សារធាតុ​ពុល​ទាំង​នោះ​គឺ​តូច​ណាស់ ដែល​យើង​មិន​អាច​មើល​ឃើញ​នោះ​ទេ ដែល​ទំហំ​របស់​វា​អាច​មើល​ឃើញ​តាម​មីក្រូ​ទស្សន៍​គឺ ២,៥មីក្រូ​ម៉ែត្រ (តូច​ជាង​សរសៃ​សក់​របស់​យើង​ដល់​ទៅ​ ៣០ដង​)។ មេរោគ​ទាំង​នោះ​ អាច​ចូល​ទៅ​ដល់​ជ្រៅ​ក្នុង​ខ្លួន​យើង ដូច​ជា​ទៅ​កាន់​សួត និង​សរីរាង្គ​ផ្សេង​ៗទៀត​នៃ​រាង​កាយ​។