សេចក្ដីប្រកាស

-បណ្តាញស្ថានីយវិទ្យុកងមាស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ បានពង្រីកបណ្ដាញរបស់ខ្លួនទៅតាមបណ្តាលខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាននៅរាជធានីភ្នំពេញFM88.75MHz ខេត្តកំពង់ឆ្នាំងFM97.30MHz ខេត្តកំពង់ធំFM97.70MHz ខេត្តពោធិ៍សាត់FM88.70MHz និងខេត្តព្រៃវែងFM88.70MHz​​ ។ -ដោយសារពួកយើងមានបទពិសោធន៍ផ្នែកប្រព័ន្ធផ្សព្វផ្សាយអស់រយះពេលជិត20ឆ្នាំ ក្នុងការងារវិទ្យុ​ ដែលបានធ្វើអោយក្រុមហ៊ុន អាជីវកម្ម​ សេវាកម្ម មួយចំនួនធំបានទទួលជោគជ័យពីការផ្សព្វផ្សាយនៅវិទ្យុកងមាស។ លោក-លោកស្រី ដែលមានបំណងចង់ផ្សព្វផ្សាយអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ: 012 446957, 097 96 96 696, 069 222296 E-mail: kangmeas.radio@yahoo.com Website: www.kangmeasfm.com សូមអរគុណ!!!

ថ្នាំបញ្ឈប់ការជក់បារី អាចបង្កើនជំងឺបេះដូង

2016-06-17 02:06:30 PM



Share


ឱសថ​ដែល​ប្រើ​សំរាប់​អ្នក​ជក់​បារី​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ឈប់​ជក់​បារី​បាន​ អាច​បង្កើន​ហានី​ភ័យ​នៃ​ជំងឺ​គាំង​បេះ​ដូង​ រួម​និង​ បញ្ហា​បេះ​ដូង​ធ្ងន់​ធ្ងរ​ជា​ច្រើន​ទៀត​ នេះ​បើ​តាម​ការ​ស្រា​វជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​។​ នៅ​ក្នុង​ព្រឹត្ត​បត្រ​វេជ្ជ​សាស្រ្ដ​របស់​កាណា​ដា​ក៏​បាន​ណែ​នាំ​ឲ្យ​អ្នក​ជក់​បារី​ទាំង​អស់​ មិន​គួរ​ប្រើ​ថ្នាំ​ដើម្បី​បញ្ឈប់​ការ​ញៀន​បារី​នោះ​ទេ ទោះបី​ជា​វា​ជា​ជម្រើស​មួយ​ដ៏​ល្អដែល​អាច​ជួយ​ឲ្យ​លោក​អ្នក​ឈប់​ជក់​បាន​យ៉ាង​ណា​ក៏​ដោយ​។

ការ​ស្រាវ​ជ្រាវជា​លក្ខណៈ​អន្តរជាតិ​មួយ​នេះ​ បាន​សិក្សា​ទៅ​លើ​អ្នក​ជក់​បារី​ចំនួន​៨០០០នាក់ ហើយ​ជាល​ទ្ធ​ផល​ គេ​បានរក​ឃើញ​ថា អ្នក​ដែល​លេប​ថ្នាំបំបាត់​ការញៀន​បារី​ (Champix ឬ Chantix) បាន​ធ្លាក់​ខ្លួន​ឈឺជំងឺ​បេះ​ដូង ច្រើនជាងអ្នក​ដែល​មិន​​បាន​លេប​ថ្នាំ​នេះ​។ ចំណែក​ឯ​អ្នក​ជំនាញ​ខាង​ជំងឺ​បេះ​ដូង​វិញ បាន​បញ្ជាក់​ថា​ការ​ជក់​បារី​គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​បេះ​ដូង​នេះ​។

 

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ដ​ Wake Forest Baptist នៅ​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក​ រួម​ជាមួយ​នឹង​សាកល​វិទ្យាល័យ​ពីរ​ទៀត​គឺ Johns Hopkins University School of Medicine នៅ​រដ្ឋ​ម៉ារីលែន សហរដ្ឋ​អាមេរិក និងសាកល​វិទ្យាល័យ​អង់​គ្លេស​ East Anglia។ ការ​ស្រាវ​ជ្រាវ​លក្ខណៈ​ឈុត​ធំ​នេះ បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​នៃ​ការ​ស្រាវ​ជ្រាវ​ចំនួន១៤​ផ្សេង​គ្នា​ ទាក់​ទង​នឹង​បញ្ហា​ជំងឺ​បេះដូង​ ចំពោះ​មនុស្ស​ដែល​លេប​ថ្នាំ​បញ្ឈប់​ការជក់​បារីក​។

ទោះបី​ជា​នេះ​គ្រាន់​តែ​ជា​ការ​ស្រាវ​ជ្រាវក៏​ពិត​មែន ប៉ុន្ដែ​អ្នក​ដែល​ប៉ង​ឈប់ជក់​បារី​ទាំងឡា​យ​គួរ​តែ​ប្រើ​វិធី​សាស្រ្ដ​ផ្សេង​ក្រៅ​ពី​ការ​លេប​ថ្នាំ ព្រោះ​ថ្នាំ​គឺ​ជា​អាវុធមុខ​ពីរ ដូច្នេះ​បើ​មានវិធី​ផ្សេង​ក្រៅ​ពី​ថ្នាំ​ គួរ​តែ​ជ្រើ​សរើស​វិធី​ផ្សេង​វិញ​ទើប​ប្រសើ​រជាង​។ វិធី​បញ្ឈប់​ការ​ជក់​បារី អ្នក​គួរ​តែទៅ​ប្រឹក្សា​យោបល់​ជា​មួយ​នឹង​គ្រូពេទ្យ​ជំនាញ​៕