សេចក្ដីប្រកាស

-បណ្តាញស្ថានីយវិទ្យុកងមាស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ បានពង្រីកបណ្ដាញរបស់ខ្លួនទៅតាមបណ្តាលខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាននៅរាជធានីភ្នំពេញFM88.75MHz ខេត្តកំពង់ឆ្នាំងFM97.30MHz ខេត្តកំពង់ធំFM97.70MHz ខេត្តពោធិ៍សាត់FM88.70MHz និងខេត្តព្រៃវែងFM88.70MHz​​ ។ -ដោយសារពួកយើងមានបទពិសោធន៍ផ្នែកប្រព័ន្ធផ្សព្វផ្សាយអស់រយះពេលជិត20ឆ្នាំ ក្នុងការងារវិទ្យុ​ ដែលបានធ្វើអោយក្រុមហ៊ុន អាជីវកម្ម​ សេវាកម្ម មួយចំនួនធំបានទទួលជោគជ័យពីការផ្សព្វផ្សាយនៅវិទ្យុកងមាស។ លោក-លោកស្រី ដែលមានបំណងចង់ផ្សព្វផ្សាយអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ: 012 446957, 097 96 96 696, 069 222296 E-mail: kangmeas.radio@yahoo.com Website: www.kangmeasfm.com សូមអរគុណ!!!

រដ្ឋបាលស្រុកកងមាស ប្រារព្ធកិច្ចប្រជុំសាមញ្ញលើកទី 27

2016-08-05 04:25:06 AM



Share


    ព្រឹកថ្ងៃទី 05/08/2016 រដ្ឋបាលស្រុកកងមាស ប្រារព្ធកិច្ចប្រជុំសាមញ្ញលើកទី 27 របស់ក្រុមប្រឹក្សាស្រក អាណិតទី2 ក្រោមអធិបតីភាព លោក ម៉ក់ លឹមអន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក មឿន ផា អភិបាលស្រុក សមភាពអញ្ជើញចូល មានចំនួន 27 នាក់ ស្រី 06 នាក់ ដោយមានរបៀបវារៈដូចខាងក្រោម៖
1. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារះ នៃកិច្ចនប្រជុំសាមញ្ញលើកទី 27 របស់ក្រុមប្រឹក្សាស្រុក
2. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី27 របស់ក្រុមប្រឹក្សាស្រក 
3. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៏រីកចំរើន នៃការអនុវត្តផែនការសកម្មភាពប្រចាំខែ កក្កដា និងទិសដៅភារកិច្្ចខែ សីហា ឆ្នាំ 2016
4. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងគ្រោងថវិការបស់រដ្ឋបាលស្រុក ឆ្នាំ2017
5. បញ្ហាផ្សេង
- ការផ្សព្វផ្សាយ ឯកសារ សំខាន់
- កំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំសាមញ្ញលើកទី28របស់ក្រុមប្រឹក្សា. ស្រុក ។