សេចក្ដីប្រកាស

-បណ្តាញស្ថានីយវិទ្យុកងមាស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ បានពង្រីកបណ្ដាញរបស់ខ្លួនទៅតាមបណ្តាលខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាននៅរាជធានីភ្នំពេញFM88.75MHz ខេត្តកំពង់ឆ្នាំងFM97.30MHz ខេត្តកំពង់ធំFM97.70MHz ខេត្តពោធិ៍សាត់FM88.70MHz និងខេត្តព្រៃវែងFM88.70MHz​​ ។ -ដោយសារពួកយើងមានបទពិសោធន៍ផ្នែកប្រព័ន្ធផ្សព្វផ្សាយអស់រយះពេលជិត20ឆ្នាំ ក្នុងការងារវិទ្យុ​ ដែលបានធ្វើអោយក្រុមហ៊ុន អាជីវកម្ម​ សេវាកម្ម មួយចំនួនធំបានទទួលជោគជ័យពីការផ្សព្វផ្សាយនៅវិទ្យុកងមាស។ លោក-លោកស្រី ដែលមានបំណងចង់ផ្សព្វផ្សាយអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ: 012 446957, 097 96 96 696, 069 222296 E-mail: kangmeas.radio@yahoo.com Website: www.kangmeasfm.com សូមអរគុណ!!!

រមណីយដ្ឋានសេកសក

2016-06-17 04:11:07 AM



Share


រមណីយដ្ឋានសេកសកបានកើតឡើង តាំងពីយូរលង់មកហើយប៉ុន្តែមិនមាន ការអភិវឌ្ឍ ឱ្យក្លាយជាកន្លែង ទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវមក កម្សាន្តនៅឡើយទើបតែក្នុងពេល ថ្មីៗនេះមានការកែប្រែមុខមាត់ជាថ្មី ក្រោម ការអភិវឌ្ឍរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ។ បើយើងធ្វើដំណើរពីខេត្តបាត់ដំបងឆ្ពោះ ទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ ៥៧ ចម្ងាយប្រមាណជា ៥០ គីឡូម៉ែត្រ យើងនឹងទៅដល់ទីប្រជុំជនមួយដែលមានឈ្មោះថា ផ្សារ ជៀវ ។ ពេលនោះយើងមើលទៅឆ្វេងដៃនឹងឃើញប៉ាណូមួយ ដែលរំលេចអក្សរធំៗថា “រមណីយដ្ឋានទឹកធ្លាក់សេកសក” ។ បន្តដំណើរតាមផ្លូវកៅស៊ូសំដៅទៅស្រុកសំឡូតប្រហែលជា ១៣ គីឡូម៉ែត្រ យើងនឹងឃើញស្លាកសញ្ញាមួយទៀត នៅជាប់ នឹងដងផ្លូវដែលសរសេរថា “រមណីយដ្ឋានសេកសក សូម ស្វាគមន៍” ។ តំបន់ព្រៃភ្នំនៃឃុំផ្លូវមាស អតីតធ្លាប់ជាសមរភូមិ ប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និង ពួកខ្មែរក្រហម បច្ចុប្បន្នប្រែក្លាយជារមណីយដ្ឋានដ៏ ស្រស់ត្រកាល និង ជាកន្លែងលួងលោមបបោស អង្អែលអារម្មណ៍ដែលស្មុគស្មាញ ឱ្យប្រែក្លាយជាភ្លឺ ថ្លាជ្រះស្រឡះផុតក្តីមួហ្មង ។ ស្នូរគ្រាប់កាំភ្លើងផូង ផាងដ៏គួរឱ្យព្រឺខ្លាច ប្រែក្លាយជាសំឡេងតន្ត្រីធម្មជាតិ យ៉ាងពីរោះរណ្តំលន្លង់លន្លោចគួរឱ្យជក់ចិត្តដិតអារម្មណ៍ក្រៃលែង ។ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ពិសេសរដូវចូល ឆ្នាំ និង ភ្ជុំបិណ្ឌមនុស្សម្នាគ្រប់មជ្ឈដ្ឋានគ្រប់ភេទ គ្រប់ វ័យ តែងនាំគ្នាមកកម្សាន្តនៅរមណីយដ្ឋាសេកសក នេះយ៉ាងច្រើនកុះករ ។ រមណីយដ្ឋានសេកសកបានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិ់កតារដ៏ធំល្វឹងល្វើយនាតំបន់មាត់ស្ទឹង សង្កែ ។ ក្រៅពីក្បូរក្បាច់រចនាដែលធម្មជាតិផ្តល់ឱ្យ នៃទឹកស្ទឹងហូរបត់បែនមកប៉ះផ្ទាំងថ្មដាតូចធំប្រគំជា សូរឈូឆរហើយនោះ ក៏នៅមានទេសភាពប្លែកៗជា ច្រើនទៀតសម្រាប់កម្សាន្តផងដែរ ។ ញសពេញផ្ទៃឧទ្យានទាំងមូល គេដាំដើមឈើ ជាច្រើនប្រភេទ នៅក្រោមម្លប់ឈើនីមួយៗគេបានដាក់បង់សម្រាប់ភ្ញៀវអង្គុយ លេង សម្រាកលម្ហែកាយយ៉ាងត្រជាក់ចិត្ត ។ នៅចំពីមុខមានស្រះមួយដែលមាន ទឹកថ្លាឈ្វេង និង មានប៉េដាឡូរូបទា រូបក្ងាន រូបសេះសិប្បនិមិត្ត សម្រាប់ភ្ញៀវជិះ កម្សាន្ត ។ នៅតាមចន្លោះដើមឈើគេបានសាងរូបចម្លាក់ជាច្រើនប្រភេទ ប៉ុន្តែក្នុង ចំណោមរូបទាំងនោះមានរូបមួយដែលភ្ញៀវចាប់អារម្មណ៍ជាងគេ គឺរូបសេកញី ឈ្មោលមួយគូនៅចំកណ្តាលឧទ្យាន ជាស្នាដៃដ៏វិចិត្ររបស់ជាងចម្លាក់ដៃឯក ដែល រំឭកទៅដល់ស្នេហាដែលបានរៀបរាប់ដោយលោក ស៊ិន ស៊ីសាមុត ។ ម៉្យាង វិញទៀត រូបនេះជានិមិត្តរូបតែមួយគត់របស់រមណីយដ្ឋានសេកសកនេះ ។ នៅចុងខាងជើងនៃសួនឯណោះវិញ គេសង់រោងមួយយ៉ាងវែងចែកជាពីរ ខណ្ឌ មួយខណ្ឌដាក់រថយន្តអគ្គិសនីសម្រាប់ភ្ញៀវជិះកម្សាន្ត ឬ ដែលញក្យធម្មតា ហៅថា “ឡានបុកគ្នា” ។ ចំណែកមួយខណ្ឌទៀតគេដាក់គ្រឿងបំពងសំឡេង ពីរោះរងំសម្រាប់រាំកម្សាន្ត ។ រីឯនៅមាត់ស្ទឹងសង្កែ ក្រុមយុវវ័យនាំគ្នាងូតទឹក លេងយ៉ាងរីករាយ ខ្លះមុជចាប់គ្នា ខ្លះបណ្តែតខ្លួនលេងតាមខ្សែទឹកហូរយ៉ាង សប្បាយរីករាយ ។ លោក ស៊ិន ស៊ីធឿន មកពីទីក្រុងភ្នំពេញបានបណ្តែតមនោសញ្ចេតនា សប្បាយរីករាយក្រៃលែង ដោយលោកបាននិយាយថា លោកបានមកកាន់ខេត្ត បាត់ដំបងនេះជាច្រើនដងហើយ ឯកន្លែងដែលលោកចាប់អារម្មណ៍ជាងគេ គឺ សេកសកនេះតែម្តង ។ នៅទីនេះស្រឡះមុខស្រឡះមាត់សម្បើមណាស់ មិន អាប់អួដូចនៅទីក្រុងទេ ហើយពេលមកម្តងៗទេសភាពនៅតែប្លែករហូត ញេល គឺទីនេះមានការអភិវឌ្ឍមិនចេះចប់ ម្ចាស់សួនខំកែច្នៃឱ្យមានអ្វីប្លែកៗដើម្បីទាក់ ទាញភ្ញៀវមកកម្សាន្ត ។ ចំណែកតម្លៃសេវាកម្មវិញក៏ថោកសមរម្យ ។ កញ្ញា ឃាន សុខឿន មកពីវិទ្យាល័យមោងឫស្សី ខេត្តបាត់ដំបង និយាយ ថា នាងមកទីនេះយ៉ាងហោចណាស់មួយឆ្នាំបីដងដែរ គឺរដូវចូលឆ្នាំខ្មែរ រដូវ ចូលឆ្នាំចិន និង រដូវភ្ជុំបិណ្ឌ ។ នាងមកទីនេះជាមួយមិត្តភក្តិជាច្រើនរូប ព្រោះ ទីនេះមានបរិស្ថានល្អ ខ្យល់អាកាសត្រជាក់ ទេសភាពប្លែកៗ មានសួន មានរូប សត្វ មានឧបករណ៍កម្សាន្ត លើសពីនេះទៀតបានមុជទឹកស្ទឹងសង្កែ ដែលជា ស្ទឹងកវីនិពន្ធ ។ រាល់ពេលតប់ប្រមល់ ឬ ស្មុគស្មាញក្នុងចិត្ត សុខឿន តែងមក បន្ធូរអារម្មណ៍នៅទីនេះ ។ លោក ធី សុធឿន អាយុ ២៣ ឆ្នាំ មកពីក្រុងបាត់ដំបងបានឱ្យដឹងដែរថា នៅរមណីយដ្ឋានសេកសកនេះបម្រើសេវាកម្មបានល្អ ហើយថោកសមរម្យទៀត ផង គឺផ្ញើរថយន្ត ៥.០០០ រៀល ផ្ញើម៉ូតូ ២.០០០ រៀល មនុស្សម្នាក់ ១.០០០ រៀល និង ម្ហូបអាហារឆ្ងាញ់ ហើយថោកល្មមសមរម្យ ។ លោកចូលចិត្តមក សាងអនុស្សាវរីយ៍ស្នេហាទីនេះណាស់ ។ បើតាមសៀវភៅទេសចរណ៍ព្រះរាជាណាចក្រកម្ពុជាបានសរសេរថា រម-ណីយដ្ឋានសេកសកមានទីតាំងស្ថិតនៅក្នុងឃុំត្រែ ស្រុករតនមណ្ឌល មានចម្ងាយ ៥០ គីឡូម៉ែត្រពីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ បត់ឆ្វេងតាមផ្លូវទៅស្រុក សំឡូត ។ សេកសកគឺជារមណីយដ្ឋានធម្មជាតិដែលគេនិយមទៅកម្សាន្តតាំងពី សម័យមុនសង្គ្រាមមកម៉្លេះ ។ សេកសកជាជម្រាលចំណោតស្ទឹងដែលហូរលើ ផ្ទៃថ្មរាបស្មើ និង មានចំណោតចុះឡើងដោយអន្លើៗ មានបណ្តោយប្រមាណ ៥០០ ម៉ែត្រ អមដោយរុក្ខជាតិតូចធំពណ៌បៃតងខៀវស្រងាត់ និង ព្រៃឫស្សីដែល ជាម្លប់ដ៏ត្រជាក់តាមបណ្តោយមាត់ស្ទឹងសេកសក ។ អ្នកទៅលេងសេកសក អាច ចូលលេងរមណីយដ្ឋានពពុះពេជ្រចិន្តា ដងទង់ និង រមណីយដ្ឋានបុរេប្រវត្តិ ល្អាងស្ពាន ដែលស្ថិតនៅចម្ងាយ ៥ ទៅ ៦ គីឡូម៉ែត្រពីសេកសក ៕