សេចក្ដីប្រកាស

-បណ្តាញស្ថានីយវិទ្យុកងមាស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ បានពង្រីកបណ្ដាញរបស់ខ្លួនទៅតាមបណ្តាលខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាននៅរាជធានីភ្នំពេញFM88.75MHz ខេត្តកំពង់ឆ្នាំងFM97.30MHz ខេត្តកំពង់ធំFM97.70MHz ខេត្តពោធិ៍សាត់FM88.70MHz និងខេត្តព្រៃវែងFM88.70MHz​​ ។ -ដោយសារពួកយើងមានបទពិសោធន៍ផ្នែកប្រព័ន្ធផ្សព្វផ្សាយអស់រយះពេលជិត20ឆ្នាំ ក្នុងការងារវិទ្យុ​ ដែលបានធ្វើអោយក្រុមហ៊ុន អាជីវកម្ម​ សេវាកម្ម មួយចំនួនធំបានទទួលជោគជ័យពីការផ្សព្វផ្សាយនៅវិទ្យុកងមាស។ លោក-លោកស្រី ដែលមានបំណងចង់ផ្សព្វផ្សាយអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ: 012 446957, 097 96 96 696, 069 222296 E-mail: kangmeas.radio@yahoo.com Website: www.kangmeasfm.com សូមអរគុណ!!!

ការស្រាវជ្រាវថ្មី៖ ទូរសព្ទដៃមិនបង្កជំងឺមហារីកទេ!

2016-06-17 01:51:08 PM



Share


កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​ការ​ស្រាវ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ ការ​និយាយ​ទូរសព្ទ​ដៃ​ច្រើន​ពេក អាច​បង្ក​ឲ្យ​កើ​តជំងឺ​មហារីក​។ បន្ថែម​លើ​នេះ​ទៀត កាល​ពី​ខែ​កន្លង​ទៅ​នេះ អង្គការ​សុខភាព​ពិភព​លោក ក៏​បាន​អះ​អាង​ដូច​គ្នា​នេះ​ដែរ ពោល​គឺ​ទូរសព្ទ​ដៃ​អាច​ធ្វើ​ឲ្យ​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ដូច​គ្នា​។ ប៉ុន្ដែ​ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តបត្រ​សុខភាព​ និង​បរិស្ថាន បាន​រក​ឃើញ​ថា ទូរសព្ទដៃ​មិន​បង្កើន​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​នោះ​ទេ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​ស្រាវ​ជ្រាវ​នេះ​ក៏​នៅ​តែមិន​ច្បាស់​នៅ​ឡើយ​ ព្រោះ​មាន​ការ​សិក្សា​ឃើញ​ផ្ទុយ​គ្នា​បែប​នេះ ដោយ​ការ​សិក្សាថ្មី​នេះ គឺ​ជា​ការរក​ឃើញ​ភស្ដុតាង​ប្រឆាំង​នឹង​ការ​សិក្សា​មុន​ៗ ដែល​លើក​ឡើង​ថា ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ​ អាច​បង្ក​ជំងឺ​មហារីក​ខួរ​ក្បាល ឬ​ប៉ះ​ពាល់សរសៃ​ប្រសាទ​ចំពោះ​មនុស្ស​ពេញ​វ័យ​។

ការ​ស្រាវ​ជ្រា​វ​ដែល​ដឹក​នាំ​ដោយ​គណៈ​កម្មការ​អន្តរជាតិ​មួយ​ដែល​ទាក់​ទង​នឹង​ជាតិ​វិទ្យុ​សកម្ម​នេះ បាន​សិក្សា​រក​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ចាប់​ពី​១០ ទៅ​១៥​ឆ្នាំ​ មិន​ត្រូ​វបាន​គេ​រក​ឃើញ​ថា​មាន​សញ្ញា​នៃ​ការ​កើត​ជំងឺ​មហារីក​នោះ​ទេ​។ ដោយ​មើល​ទៅ​លើ​អត្រា​នៃ​ការ​កើត​ជំងឺ​មហារីក​ចន្លោះ​ឆ្នាំ ១៩៧០ ដល់​២០០៨ ការ​ស្រាវ​ជ្រាវ​នេះ​បាន​រក​ឃើញ​ថា អត្រា​អ្នក​កើត​មហារីក​មុន​ពេល​មាន​ទូរសព្ទ​ប្រើ និង​សម័យ​មាន​ទូរសព្ទ​ច្រើន​ប្រើ គឺ​ហាក់​ដូ​ចជា​មិនមាន​អ្វី​ប្រែ​ប្រួល​ច្រើន​នោះ​ទេ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ថ្លែង​ថា ការ​សិក្សា​របស់​អង្គការ​សុខ​ភាព​ពិភពលោក មាន​ការ​ស្ទង់មតិ​រយៈ​ពេល​១០ឆ្នាំ ទៅលើ​អ្នក​ចូល​រួម​ជិត ១៣០០នាក់។ ការ​សិក្សា​នោះ​ គឺ​ផ្ដោត​តែ​លើ​អ្នក​កើត​ជំងឺ​មហារីកប៉ុណ្ណោះ​​ ជា​ឧទាហរណ៍​ ដូ​ច​ជាការ​សួរ​ឲ្យ​អ្នក​ចូលរួម​រក​នឹក​ថា​បាន​និយាយ​ទូរសព្ទ​ច្រើនកម្រិត​ណា​ជា​ដើម​។​

យ៉ាង​ណាមិញ អ្នក​វិទ្យាសាស្រ្ដ​ ក៏​បាន​ផ្ដល់​យោបល់​ដែរ​ថា មិន​ទាន់​មាន​អ្វី​ជាក់​លាក់​ប៉ុន្មាន​ទេ ប៉ុន្ដែ​យើង​ក៏ត្រូវ​ប្រយ័ត្ន​ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​ទូរសព្ទ​ជាង ៥ពាន់​លាន​គ្រឿង​ដែល​កំពុង​ប្រើ​នា​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្ដែ​ទិន្នន័យ​នេះ​គឺ​យក​តែ​ក្នុង​រយៈ​ពេល​១០ ទៅ​១៥​ នៃ​ការ​ប្រើ​ប្រាស់​របស់​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ មិន​ទាន់​មាន​ទិន្នន័យ​ពី​ការ​ប្រើ​ប្រាស់​របស់​កុមារនោះ​ទេ​។